ថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤
ERCO – អង្គការអប់រំដើម្បីអភិវឌ្ឍន៍សហគមន៍ជនបទបានសហការជាមួយរដ្ឋបាលក្រុងបូកគោ ស្ថិតក្រោមអធិបតីភាព លោក ប៊ុត ចាន់រតនា អភិបាលក្រុងស្ដីទី តំណាងលោកស្រី ងិន ផលរ័ត្ន អភិបាល នៃគណៈអភិបាលក្រុងបូកគោ នៅសាលប្រជុំសាលាក្រុងបូកគោ ដើម្បីអនុវត្តគម្រោងភូមិសង្កាត់ឆ្លាតវ័យគ្មានផ្លាស្ទិក ក្រោមប្រធានបទការចូលរួមពីប្រជាពលរដ្ឋ។
គោលបំណងដើម្បីរៀបចំគម្រោងក្នុងការចុះផ្សព្វផ្សាយក៏ដូចជាបង្កើតគណៈកម្មការភូមិទាំងបីនៅក្នុងសង្កាត់បឹងទូក គម្រោងនេះផងដែរនិងមានអធិបតីភាពអភិបាលក្រុងបូកគោក្នុងការចូលរួមជាមួយគណៈកម្មការសង្កាត់ស្អាតដែលគ្មានថង់ប្លាស្ទិកក្នុងនោះយើងមានយុទ្ធសាស្ត្របីធំៗដូច៖
យុទ្ធសាស្ត្រទី១ កសាងសមត្ថភាពនិងលើកកម្ពស់គោលនយោបាយគ្រប់គ្រងសំណល់រឹង
យុទ្ធសាស្ត្រទី២ ពង្រឹងនិងលើកកម្ពស់គណៈកម្មាធិការដឹកនាំនិងក្រុមប្រឹក្សានៅតាមភូមិនីមួយៗដើម្បីធ្វើជាផ្ទះគំរូគ្មានផ្លាស្ទិក
យុទ្ធសាស្ត្រទី៣ និរន្តរភាពសហគមន៍។
បន្ថែមពីនោះទៅទៀតលោក ប៊ុត ចាន់រតនា អភិបាលក្រុងស្ដីទី តំណាងលោកស្រី ងិន ផលរ័ត្ន អភិបាល នៃគណៈអភិបាលក្រុងបូកគោ នឹងចូលរួមគាំទ្រយ៉ាងពេញទំហឹងទៅលើគម្រោងភូមិសង្កាត់ឆ្លាតវ័យគ្មានផ្លាស្ទិកលើប្រធានបទការចូលរួមប្រជាពលរដ្ឋ។
ផ្តល់មូលនិធិដោយ Wilde Ganzen Foundation មកពីប្រទេសហូឡង់ តាមរយៈ Cooperation Committee for Cambodia – CCC
_________________________________
Monday 4th of Chesth, year of Rong Chhasak, Buddhist era 2568, corresponding to June 10th, 2024
ERCO – អង្គការអប់រំដើម្បីអភិវឌ្ឍន៍សហគមន៍ជនបទ cooperated with Bokor Municipality Administration under the chairmanship of Mr. But Chanratana, Acting Mayor, Representative Mrs. Ngin Phal Roth, Governor of Bokor Municipality at Bokor City Hall to implement the Smart Village Sangkat Project without plastic under civic engagement and participation.
The purpose is to organize a project to disseminate as well as establish three village committees in Sangkat Boeung Touk . Such as:
Strategy 1: Capacity building and promotion of solid waste management policies
The second strategy is to strengthen and promote the steering committee and council in each village to be a model house without plastic.
The third strategy is community sustainability.
In addition, Mr. But Chanratana, Acting Mayor, Ms. Ngin Phal Roth, Governor of Bokor City, will fully support the Smart Village Sangkat Project without plastic on the topic of civic engagement and participation.
Funded by the Wilde Ganzen Foundation from the Netherlands through the Cooperation Committee for Cambodia – CCC
#civicengagement#noplasticstraws#noplastic#ercosmallgrant#ERCOCCC
Leave a Reply