Project Smart Sangkat no plastic, project under the theme of Civic Engagement.

ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤

ERCO – អង្គការអប់រំអភិវឌ្ឍន៍សហគមន៍ជនបទបានសហការជាមួយសង្កាត់បឹងទូកដើម្បីអនុវត្តគម្រោងសង្កាត់ឆ្លាតវ័យគ្មានផ្លាស្ទិក ក្រោមប្រធានបទការចូលរួមពីប្រជាពលរដ្ឋ។

សមាសភាពអ្នកចូលរួមមាន:

លោក ស៊ុន ណន ចៅសង្កាត់បឹងទូក

លោក​ ឌើ យូស្តុះ​ មេភូមិទទឹងថ្ងៃ

លោក ឯម ចន មេភូមិកែបថ្មី

លោក តេង ថនមេភូមិរលួស​

លោក រឿន រ៉េត នាយកប្រតិបត្តិ ERCO – អង្គការអប់រំអភិវឌ្ឍន៍សហគមន៍ជនបទ

គោលបំណងដើម្បីរៀបចំគម្រោងក្នុងការចុះផ្សព្វផ្សាយក៏ដូចជាបង្កើតគណៈកម្មការភូមិទាំងបីនៅក្នុងសង្កាត់បឹងទូក គម្រោងនេះផងដែរនិងមានអធិបតីភាពអភិបាលក្រុងបូកគោក្នុងការចូលរួមជាមួយគណៈកម្មការសង្កាត់ស្អាតដែលគ្មានថង់ប្លាស្ទិកក្នុងនោះយើងមានយុទ្ធសាស្ត្របីធំៗដូច៖

យុទ្ធសាស្ត្រទី១ កសាងសមត្ថភាពនិងលើកកម្ពស់គោលនយោបាយគ្រប់គ្រងសំណល់រឹង

យុទ្ធសាស្ត្រទី២ ពង្រឹងនិងលើកកម្ពស់គណៈកម្មាធិការដឹកនាំនិងក្រុមប្រឹក្សានៅតាមភូមិនីមួយៗដើម្បីធ្វើជាផ្ទះគំរូគ្មានផ្លាស្ទិក

យុទ្ធសាស្ត្រទី៣ និរន្តរភាពចូលរួមវិភាគទានពីសហគមន៍។

ក្នុងនោះផងដែរលោក ស៊ុន ណន ចៅសង្កាត់បឹងទូកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអប់រំដើម្បីអភិវឌ្ឍន៍សហគមន៍ជនបទក្នុងការជួយកៀរគរធនធានបន្ថែមជាពិសេសពាំនាំដៃគូអភិវឌ្ឍន៍នានាដើម្បីអភិវឌ្ឍន៍សហគមន៍មួយនេះ។បន្ថែមពីនោះទៅទៀតលោកនឹងចូលរួមគាំទ្រយ៉ាងពេញទំហឹងទៅលើគម្រោងសង្កាត់ឆ្លាតវ័យគ្មានផ្លាស្ទិកលើប្រធានបទការចូលរួមប្រជាពលរដ្ឋ។

ផ្តល់មូលនិធិដោយ Wilde Ganzen Foundation មកពីប្រទេសហូឡង់ តាមរយៈ Cooperation Committee for Cambodia – CCC

____________________________

Friday 6th of Phalkun, the year of Thao Panchasak, Buddhist era 2567, corresponding to March 15, 2024

ERCO – អង្គការអប់រំអភិវឌ្ឍន៍សហគមន៍ជនបទ/Education Rural Community Development Orgnization (ERCO) has partnered with Sangkat Boeung Touk to implement the Smart Sangkat no plastic, project under the theme of Civic Engagement.

Participants are from:

Mr. Sun Nonn, Chief of Sngkat Boeung Touk

Mr. De You Stod, Head of Toteung Tngay Village

Mr. Em John, Head of Kep Thmey Village

Mr. Teng Thorn, Head of Rolous Village

Mr. Roeun Reth, Executive Director of ERCO – អង្គការអប់រំអភិវឌ្ឍន៍សហគមន៍ជនបទ

The purpose is to organize a project to disseminate as well as establish three village committees in Boeung Touk Sangkat. Such as:

Strategy 1: Capacity building and promotion of solid waste management policies

Strategy 2: Strengthen and promote the steering committees and council in each village to be a model house without plastic.

Strategy 3. Sustain contributions from the community.

In addition, Mr. Sun Nonn, Chief of Sangkat Boeung Touk expressed his deep gratitude to the Education Organization for Rural Community Development for helping to mobilize additional resources, especially to bring development partners to develop this community. In addition, he fully supports on Project Smart Sangkat no plastic, project under the theme of Civic Engagement.

Funded by Wilde Ganzen Foundation from The Netherland, via Cooperation Committee for Cambodia – CCC

Be the first to comment

Leave a Reply

Your email address will not be published.


*